All Posts in Category

News

សម្ដេចតេជោ ៖ រាល់ការទិញខុនដូ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ មិនត្រូវជាប់ពន្ធប្រថាប់ត្រានោះទេ

សម្ដេចតេជោ ៖ រាល់ការទិញខុនដូ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ មិនត្រូវជាប់ពន្ធប្រថាប់ត្រានោះទេ ដោយ ៖ រ៉ាណេត ភ្នំពេញ ៖ ជាថ្មីម្ដងទៀតក្រោយការប្រកាសលើកលែងការបង់ពន្ធប្រថាប់ត្រាលើការទិញលំនៅដ្ឋានដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា សម្រាប់ការទិញខុនដូតម្លៃសមរម្យ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ ក៏ត្រូវបានលើកលែងការបង់ពន្ធដូចគ្នា។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ចំពោះការទិញខុនដូតម្លៃសមរម្យទាំងឡាយណាដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ នឹងមិនត្រូវបានជាប់ពន្ធប្រថាប់ត្រា ដូចគ្នាទៅនឹងការទិញលំនៅដ្ឋានទូទៅផងដែរ ដោយមានរយៈពេលពេញមួយឆ្នាំ។ សម្ដេចតេជោ បានមានប្រសាសន៍ថា “អ្នកមានលុយគួរតែទៅទិញទៅ ព្រោះអាផ្ទះតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះក្រោម អាខុនដូតម្លៃក្រោម៧ម៉ឺន…

Read more