All Posts in Category

News

សណ្ឋាគារអាមេរិកដ៏ល្បីឈ្មោះមួយនឹងបើកដំណើរនៅកម្ពុជាក្នុងឆ្នាំ ២០២២

សណ្ឋាគារអាមេរិកដ៏ល្បីឈ្មោះមួយនឹងបើកដំណើរនៅកម្ពុជាក្នុងឆ្នាំ ២០២២ ដោយ ម៉ាណេត ភ្នពេញ៖ ក្រុមហ៊ុន Hilton Hotels & Resorts ដែលមានមូលដ្ឋាននៅអាមេរិកបានប្រកាសថា សណ្ឋាគារ Hilton Phnom Penh Hotel នឹងបើកដំណើរការនៅឆ្នាំ ២០២២ ខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់គ្រងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យក្រុមហ៊ុន GFC ដើម្បីប្រតិបត្តិការសណ្ឋាគារថ្មីមួយនៅក្នុងរាជធានីភ្នំពេញនៅចុងឆ្នាំ ២០១៩។ ផ្នែកមួយនៃការអភិវឌ្ឍន៍ប្រើចម្រុះ ការបើកសណ្ឋាគារ Hilton Phnom Penh Hotel ដែលមាន ២៨០ បន្ទប់ នឹងបើកដំណើរការសម្រាប់បម្រើដល់វិស័យសណ្ឋាគារនៅកម្ពុជានៅឆ្នាំ ២០២២។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ លោក Paul…

Read more

គម្រោងដីឡូត៍នៅតាមផ្លូវជាតិលេខ៤ផ្តល់ឱកាសចំណេញច្រើន ខណៈនៅស្រុកអង្គស្នួលកំពុងពង្រីកសក្តានុពល

គម្រោងដីឡូត៍នៅតាមផ្លូវជាតិលេខ៤ផ្តល់ឱកាសចំណេញច្រើន ខណៈនៅស្រុកអង្គស្នួលកំពុងពង្រីកសក្តានុពល ដោយៈ រ៉ាណេត កណ្តាលៈ ស្ទើរតែទូទាំងស្រុកអង្គស្នួល ខេត្តកណ្តាល ជាពិសេសតំបន់ដែលស្ថិតនៅជាយរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ ត្រូវបានគេមើលឃើញថា មានក្រុមហ៊ុនអភិវឌ្ឍគម្រោងពុះដីឡូតិ៍ជាច្រើន កំពុងតែបញ្ចេញសកម្មភាពយ៉ាងផុសផុល ស្របពេលដែលគម្រោងអភិវឌ្ឍន៍ក្នុងប្លង់មេនៃស្រុកអង្គស្នួលចាប់ផ្តើមអនុវត្តន៍។ ចាប់ពីតំបន់ជាយរាជធានីភ្នំពេញក្នុងខណ្ឌកំបូល រហូតដល់តំបន់ផ្សារបែកចាន ដែលស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រៅពីគម្រោងអភិវឌ្ឍន៍បណ្តុំលំនៅដ្ឋានកម្រិតមធ្យមដែលស្ថិតនៅស្របផ្លូវជាតិលេខ៤ គេឃើញមានគម្រោងពុះដីឡូតិ៍ជាច្រើន ដែលដាក់លក់នៅក្នុងតម្លៃមិនក្រោម២ម៉ឺនដុល្លារក្នុងមួយឡូតិ៍នោះទេ។ លោក ឈិន សោភ័ណ្ឌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ថា “ការកើនឡើងនូវចំនួនគម្រោងវិនិយោគទាំងអស់នេះក៏ព្រោះតែគេសម្លឹងឃើញពីសក្ដានុពលដែលកំពុងតែកើមាននៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃខាងមុខដ៏ខ្លីនេះ”។ លោកបានបន្តទៀតថា បច្ចុប្បន្ននេះ មិនថាចំពោះតែគម្រោងអភិវឌ្ឍន៍លំនៅដ្ឋា​ន ឬគម្រោងដីឡូតិ៍ គឺសុទ្ធតែមានតម្រូវការ និងទីផ្សារខ្ពស់ទាំងអស់ ជាក់ស្ដែងដូចជាគម្រោងដីឡូតិ៍ទី៤…

Read more