All Posts in Category

News

ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៩​ នឹង​ចាប់ផ្តើម​ជាមួយនឹង​ការចែក​រំលែក​ចំណេះ​ដឹង​ដ៏​មានប្រយោជន៍​

ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៩​ នឹង​ចាប់ផ្តើម​ជាមួយនឹង​ការចែក​រំលែក​ចំណេះ​ដឹង​ដ៏​មានប្រយោជន៍​ ដោយ​ វុត្ថា​ ភ្នំ​ពេញៈ​ នៅសល់១សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ពោល​គឺ​បន្ទាប់ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រួច​ ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៩​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៤​ និង៥​ ខែតុលា​នៅ​ឯសណ្ឋាគារ​ណា​ហ្គាវើល១​ ជាមួយនឹង​ការចែក​ករំលែក​ចំណេះដឹង​ពី​បច្ចុប្បន្នភាព​ ក្នុង​វិស័យ​នេះ​ដ៏​មានប្រយោជន៍​។ ពិព័រណ៍​នេះ​មាន​គោលបំណង​អូសទាញ​អ្នកចូលរួម​ ដែល​មានបំណង​ចង់​ទិញ​អចលនទ្រព្យ​មក​ពីគ្រប់ទិស​ទី​ ឲ្យ​មក​ជួប​ជាមួយ​ម្ចាស់​គម្រោង​ និង​អ្នកតំណាង​លក់​របស់​គម្រោង​ផ្ទាល់​។ លើស​ពីនេះ​ទៀត​ សម្រាប់​អ្នកចូលរួម​ទាំង​ក្នុង​ស្រុក​ និង​ ក្រៅ​ស្រុក​ ដែល​បាន​ជាវ​នូវ​គម្រោង​អចលនទ្រព្យ​ណាមួយ​ អាច​មានឱកាស​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​មានតម្លៃ​រាប់ពាន់​ដុល្លារ​ ដែល​ទទួល​បានការ​ ឧបត្ថម្ភ​ដោយដៃ​គូ​សហការ​របស់​យើង​គឺ​ ហាង​លក់​គ្រឿងអលង្ការ​ Lukfook​ Jewellery​ Cambodia​។ អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ អ្នកចូលរួម​ក៏អាច​ប្រើប្រាស់​ឱកាស​នេះ​ ដើម្បី​ធ្វើការ​សិក្សា​ពី​ឱកាស​ ភាព​រីកចម្រើន​ និង​សក្តា​នុ​ពល​នានា​សម្រាប់​ការ​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​នៅ​ ប្រទេស​កម្ពុជា​ ដែល​ជា​វិស័យ​មួយ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ និង​រីកចម្រើន​ឥត​ឈប់ឈរ​។…

Read more

លោក​ឧកញ៉ា​លី ហួរ៖ ស្ថានភាព​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅតែមាន​ភាពល្អប្រសើរ

លោក​ឧកញ៉ា​លី ហួរ៖ ស្ថានភាព​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅតែមាន​ភាពល្អប្រសើរ ដោយ ​គង់់ សូរិយា ភ្នំពេញៈ លោក​ឧកញ៉ា​លី ហួរ ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា និង​ជា​សហប្រធាន​ក្រុមការងារ​ឯកជន​ផ្នែក​សំណង់ ជាមួយ​រដ្ឋាភិបាល​បាន​អះអាងថា ស្ថានភាព​នៃ​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ពិសេស​ក្នុង​វិស័យ​សំណង់​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះទេ។ លោក​ឧកញ៉ា​លី ហួរ​ដែល​កំពុង​វិនិយោគ​លើ​បុរី​វិមាន​ភ្នំពេញ​ជាច្រើន​គំរោង​ផង​និង​ជា​អ្នក​ជើងចាស់​ក្នុង​វិស័យនេះ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា ស្ថានភាព​វិវត្តន៍​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅតែមាន​សញ្ញា​វិជ្ជមាន ដោយសារ​ការចាកចេញ​របស់​ជនជាតិ​ចិន​មួយចំនួន ដែល​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ គឺ​ការពិត​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ពិតប្រាកដ​ទេ។ ភាគច្រើន​អ្នក​ចាកចេញ​ជា​អ្នកធ្វើការងារ មិនមែនជា​អ្នកវិនិយោគធំៗនោះឡើយ។ លោក​បន្តថា “ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ភាពល្អប្រសើរ ហេតុនេះ​វិស័យនេះ​នឹងមិន​ជួប​បញ្ហា​ណាមួយ​នោះទេ ព្រោះ​តម្រូវការ​លំនៅដ្ឋាន​នៅតែ​កើនឡើង នៅពេល​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង។លោក​បន្តថា “ការកើនឡើង​នូវ​ប្រាក់ចំណូល និង​កំនើនប្រជាជន​វ័យក្មេង ជា​កំលាំងចលករ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​វិស័យនេះ​ឲ្យ​មាន​ភាព​រីកចម្រើន។ លោក​ឧកញ៉ា​លី ហួរ​បាន​ថ្លែង​បន្តទៀតថា មានការ​លើកឡើង​ពី​ការចាកចេញ​របស់​ជន​ជាតិចិន​នៅ​កម្ពុជា…

Read more

កម្ពុជា​ នៅតែ​មានឱកាស​ឈានមុខ​គេ​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​លើ​វិស័យ​សំណង់​

កម្ពុជា​ នៅតែ​មានឱកាស​ឈានមុខ​គេ​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​លើ​វិស័យ​សំណង់​ ដោយ​ ៖ រ៉ា​ណេត​ ភ្នំពេញ​ ៖ នៅក្នុងចំណោម​បណ្តា​នានា​នៅក្នុង​តំបន់​អាស៊ី​ កម្ពុជា​ នៅតែ​ជា​ប្រទេស​ដែល​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​ឱកាស​វិនិយោគ​លើ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ខណៈ​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ និង​កំពុង​ស្ថិតនៅ​លំដាប់​បន្ទាប់​។ អស់​រយៈពេល​ជាង១០ឆ្នាំ​កន្លងមក​ហើយ​ ដែល​កម្ពុជា​ទទួល​បាន​អំណោយផល​យ៉ាង​ខ្លាំង​ពី​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ រហូត​បាន​ក្លាយជា​វិស័យ​ឈានមុខ​គេ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ និង​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។ ដោយឡែក​សម្រាប់​ឆ្នាំ២០១៩​ និង​ឆ្នាំ​បន្ទាប់​ កម្ពុជា​ នៅតែ​បន្ត​មានឱកាស​អភិវឌ្ឍ​នៅក្នុង​វិស័យ​មួយ​នេះ​ដដែល​ ខណៈ​ដែល​បណ្តា​អ្នក​វិនិយោគ​អន្តរជាតិ​នានា​ នៅតែ​បន្ត​សម្លឹង​មើលឃើញ​ពី​ឱកាស​នៃ​ការ​ទទួល​បាន​ប្រយោជន៍​ពី​ការ​វិនិយោគ​។ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២០​ ខែកញ្ញា​ ថា​ មិនថា​នៅក្នុង​ឆ្នាំ២០១៩​ ឬនៅ​ឆ្នាំ​បន្ទាប់​នោះ​ទេ​ វិស័យ​អចលនទ្រព្យ​ និង​សំណង់​កម្ពុជា​នៅតែ​រក្សា​បាន​ភាពល្អ​ប្រសើរ​ដដែល​។…

Read more

លោក​ស្រី​តំាង​ហួរ​៖ ការទិញ​-លក់​អចលនទ្រព្យ​ក្នុង​ និង​ជាយក្រុង​ភ្នំពេញ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ជាង​បណ្តា​ខេត្ត​-ក្រុង​នានា​

លោក​ស្រី​តំាង​ហួរ​៖ ការទិញ​-លក់​អចលនទ្រព្យ​ក្នុង​ និង​ជាយក្រុង​ភ្នំពេញ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ជាង​បណ្តា​ខេត្ត​-ក្រុង​នានា​ ដោយ​ វុត្ថា​ ភ្នំពេញ​៖ ចាប់តាំងពី​ដើមឆ្នាំ​ ២០១៩​ រហូ​តម​ដល់ពេល​នេះ​ សកម្មភាព​នៃ​ការទិញ​-លក់​អចលនទ្រព្យ​ទាំង​នៅ​កណ្តាល​ក្រុង​ និង​ជាយក្រុង​ភ្នំពេញ​នៅតែ​ដំណើរការ​ធម្មតា​ និង​ផុសផុល​ជាង​បណ្តាល​ខេត្ត​-ក្រុង​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​កើនឡើង​ពី​ខែ​ទៅ​មួយ​ខែ​។ លោកស្រី​ តាំង​ហួរ​ អគ្គ​នាយិកា​ក្រុមហ៊ុន​ AMATAK​ Property​ Service​ Co​, Ltd​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ២១​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ចាប់តាំងពី​ដើមឆ្នាំ​រហូតមកដល់​ពេលនេះ​ គឺ​មិន​មាន​សកម្មភាព​ថយ​ចុះ​នៃ​ការទិញ​អចលនទ្រព្យ​ទាំង​នៅក្នុង​កណ្តាល​ក្រុង​ និង​ជាយក្រុង​ ព្រោះ​ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ចូល​មក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ លោកស្រី​ពន្យល់​ថា​ ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​មធ្យម​ ឬមាន​ធនធាន​តិចតួច​ តែងតែ​សម្រុក​ទៅ​ទិញ​អចលនទ្រព្យ​ ឬលំនៅឋាន​នៅ​តាម​ជាយក្រុង​ព្រោះ​មានតម្លៃ​ទាប​ ចំណែក​អ្នក​ដែល​មាន​ធនធាន​ច្រើន​…

Read more

ខេត្ត​ចំនួន​ ៥នៃ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​រីក​ចំរើន​លើ​វិស័យ​អចលនទ្រព្យ​

ខេត្ត​ចំនួន​ ៥នៃ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​រីក​ចំរើន​លើ​វិស័យ​អចលនទ្រព្យ​ ដោយ​ វុត្ថា​ ភ្នំពេញ​៖ អ្នកជំនាញ​បាន​អះអាង​ថា​ បច្ចុប្បន្ន​នៅក្នុង​ខេត្ត​ចំនួន៥​ នៃ​ប្រទេស​កម្ពុជា​មាន​ខេត្ត​ព្រះសីហនុ​ ខេត្តសៀមរាប​ ខេត្តបាត់ដំបង​ ខេត្តកោះកុង​ និង​ខេត្តកំពត​ បាន​ចូលរួម​យ៉ាងសកម្ម​ជា​ទិសដៅ​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។ លោក​ ច្រឹក​ សុ​នីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​អោយ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ២០​ ខែកញ្ញា​ ម្សិលមិញ​នេះ​ថា​ ដោយសារតែ​ខេត្ត​ទាំងនេះ​ មាន​សក្តា​នុ​ពល​ និង​ភាព​ទាក់​ទាញ​ផ្សេង​ៗគ្នា​ ។ សម្រាប់​ខេត្ត​សៀម​មាន​សក្តា​នុ​ពល​ទាក់ទាញ​ខាង​វិស័យ​ទេសចរណ៍​ វប្បធម៌​ អរិយធម៌​ និង​ធម្មជាតិ​ ។ ខេត្ត​ព្រះសីហនុ​ មាន​សក្តា​នុ​ពល​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ ជាពិសេស​មាន​កំ​ពង់​ផែរ​ ដែល​អនុគ្រោះ​ដល់​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​ ។ ដោយឡែក​ខេត្តកំពត​…

Read more