All Posts in Category

News

អ្នកជំនាញ​ដីធ្លី​ប្រាប់​អ្នកទិញ​លក់​ ឲ្យ​ប្រើប្រាស់​សេវាកម្ម​ស្របច្បាប់​ដើម្បី​បញ្ចៀស​ហានិភ័យ​

អ្នកជំនាញ​ដីធ្លី​ប្រាប់​អ្នកទិញ​លក់​ ឲ្យ​ប្រើប្រាស់​សេវាកម្ម​ស្របច្បាប់​ដើម្បី​បញ្ចៀស​ហានិភ័យ​ ដោយ​ គង់​ សូ​រិយា​ ភ្នំពេញ៖​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​និយាយ​ស្រដៀងគ្នា​ថា​ ស្រប​ពេល​ការទិញ​លក់​អចលនទ្រព្យ​ កំពុង​មាន​កំណើន​​លើ​ទីផ្សារ​បច្ចុប្បន្ន​ ដោយមាន​ការទិញ​លក់​ មិន​ឆ្លងកាត់​ក្រុម​អ្នកជំនាញ​ ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​ បាន​ជំរុញ​ឲ្យ​អ្នកទិញ​លក់​ដីធ្លី​ប្រើប្រាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់​ ដើម្បី​បញ្ចៀស​ហា​និ​ភ័យ​ផ្សេង​ៗ។ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ថា​ ការ​មិន​ប្រើប្រាស់​ភ្នាក់ងារ​អចលនវត្ថុ​ អាច​នឹង​ធ្វើឲ្យ​ម្ចាស់ទ្រព្យ​ ​បាត់បង់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​។ ​ប៉ុន្ដែ​ក្នុងនាម​អ្នកមាន​បទពិសោធន៍​ លោក​បាន​ស្នើរ​ឲ្យ​ម្ចាស់ទ្រព្យ​ ឬអ្នកទិញ​ប្រើប្រាស់​នូវ​ភ្នាក់ងារ​អចលនវត្ថុ​ណាមួយ​ ដែល​ស្របច្បាប់​ត្រឹមត្រូវ​ ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​ខាងលើ​។ លោក​បាន​ពន្យល់​ថា​ ប្រសិនបើ​យើង​មិន​ទទួល​បាន​សិទ្ធ​លក់ផ្ដាច់មុខ​ ទីភ្នាក់ងារ​អចលនទ្រព្យ​ នឹង​ចំណាយពេល​ឥត​ប្រយោជន៍​ និង​មាន​ភាព​ស្ទាក់ស្ទើរ​ ក្នុង​ការ​ផ្សព្វផ្សាយ​អចលនទ្រព្យ​ ដែល​ធ្វើឲ្យ​ការ​លក់​ចេញ​មាន​ភាពយឺត​យ៉ាវ​។ តែ​ប្រសិនបើ​ក្រុមហ៊ុន​មួយ​ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​ ពួកគាត់​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ក្នុង​ការជំរុញ​ការ​លក់​ឲ្យបាន​លឿន​ ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន​ ។…

Read more

ឧក​ញ៉ាមា​នឥទ្ឋិ​ពល​ចំនួន៣រូប​ នៅតែ​មាន​សុទិដ្ឋិនិយម​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

ឧក​ញ៉ាមា​នឥទ្ឋិ​ពល​ចំនួន៣រូប​ នៅតែ​មាន​សុទិដ្ឋិនិយម​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ដោយ ​គង់​ សូ​រិយា​ ភ្នំពេញ​៖ ជាមួយ​នឹង​កំនើន​ឥត​ឈប់ឈរ​នៃ​តម្លៃ​ដីធ្លី​ និង​ការ​វិនិយោគ​អចលនទ្រព្យ​ពីសំណាក់​អ្នក​វិ​និ​យោ​គធំៗ​ពី​បរទេស​ ឧក​ញ៉ា​ធំៗ​ដែល​កំពុង​មានឈ្មោះបោះសម្លេង​ក្នុង​វិស័យ​នេះ​ នៅតែ​មាន​សុទិដ្ឋិនិយម​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​បន្ត​រីកចម្រើន​រយៈពេល១០ទៅ២០ឆ្នាំ​ទៀត​។ លោក​ឧកញ៉ា​លី​ ហួរ​ អគ្គនាយក​ក្រុមហ៊ុន​លី​ ហួរ​គ្រុប​និង​បាន​និង​កំពុង​វិនិយោគ​បុរី​វិមាន​ភ្នំពេញ​ យ៉ាង​ជោគជ័យ​បាន​ថ្លែង​អោយ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​ ដោយ​សា​រកំនើ​នប្រ​ជា​សាស្រ្ត​ ការ​កើនឡើង​ផ្នែក​នគរូបនីយកម្ម​ និង​កំនើន​សេដ្ឋកិច្ច​ ពិសេស​ការ​កើនឡើង​នូវ​ចំនួន​អ្នក​វិនិយោគ​មក​ពី​បរទេស​។ លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​បើ​ស្ថានភាព​សេដ្ឋកិច្ច​របស់​យើង​ នៅតែ​រក្សា​បា​នកំនើន​ល្អ​ប្រសើរ​ក្នុងរង្វង់៧ភាគរយ​ និង​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ដូចសព្វថ្ងៃ​នេះ​”។ ជាមួយគ្នា​នេះ​ដែរ​ លោក​ឧកញ៉ា​សៀ​ រិទ្ឋី​ អគ្គនាយក​ក្រុមហ៊ុន​ World​ Bridge​ Group ​បាន​សម្តែង​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅតែ​មាន​សញ្ញា​វិជ្ជមាន​នៅ​កម្ពុជា​ ដោយ​លោក​មើលឃើញ​ថា​…

Read more

កំពង់ផែ​ទឹកជ្រៅ​នៅ​ខេត្តកោះកុង​សាងសង់​សម្រេច​បាន​ ៩០ភាគរយ​ ដែល​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ធ្លាប់​ដាច់ស្រយាល​នេះ​

កំពង់ផែ​ទឹកជ្រៅ​នៅ​ខេត្តកោះកុង​សាងសង់​សម្រេច​បាន​ ៩០ភាគរយ​ ដែល​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ធ្លាប់​ដាច់ស្រយាល​នេះ​ ដោយ​ វុត្ថា​ ភ្នំ​ពេញៈ​ អភិបាលខេត្ត​កោះកុង​បានឱ្យ​ដឹង​ថា​ ការសាងសង់​កំពង់ផែ​ទឹកជ្រៅ​នៅក្នុង​ខេត្តកោះកុង​ រហូតមកដល់​ពេលនេះ​សម្រេច​បាន៩០ភាគរយ​ ដែល​ធ្វើ​ឥ្យ​សកម្មភាព​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​នៅ​ខេត្ត​នេះ​កាន់តែ​មាន​ភាព​សកម្ម​ និង​រីកចម្រើន​។ លោកស្រី​ មិថុនា​ ភូ​ថង​ អភិបាលខេត្ត​កោះកុង​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ​បន្ថែម​ពីនេះ​ខាង​ក្រុមហ៊ុន​ បាន​នឹង​កំពុង​សាងសង់​ក្នុង​កម្រិត​ជម្រៅ​ទឹក១២ម៉ែត្រ​ អាច​នាំ​ចេ​ញនូ​ផលិតផល​បាន​ចំនួន៥ម៉ឺន​តោន​ និង​មាន​គម្រោង​សាងសង់​រហូតដល់ ១៤​ម៉ែត្រ​បន្ថែម​ទៀត១០​ ម៉ឺន​តោន​នា​ពេល​ខាងមុខនេះ​។ លោកស្រី​បន្ត​ថា​ ក្រៅពី​នេះ​ ខេត្តកោះកុង​ក៏​មាន​កំពង់ផែ​របស់​ក្រុមហ៊ុន​លីយ៉ុង​ផាត់​ (LYP​ Group​) ក៏បាន​នឹង​កំពុង​សាងសង់​នៅ​ក្បែរ​នោះ​ដែរ​ដែល​មាន​ជម្រៅ១២​ ម៉ែត្រ​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​សក្តា​នុ​ពល​កាន់តែ​ខ្ពស់​ក្នុង​ការ​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​បរទេស​។ លោកស្រី​បន្ថែម​ទៀត​ថា​ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​ប្រកាស​ពី​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០​ ដោយ​តភ្ជាប់​ខេត្តកោះកុង​ ពោធិ​សាត់​ និង​បាត់ដំបង​…

Read more