All Posts in Category

News

សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​ពន្លឿន​ការសាងសង់​ផ្សារ​គំរូ​ព្រំដែន​ចំនួន២ទៀត

សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​ពន្លឿន​ការសាងសង់​ផ្សារ​គំរូ​ព្រំដែន​ចំនួន២ទៀត ដោយ​ ៖ រ៉ា​ណេត ភ្នំពេញ​ ៖ ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ជំរុញ​ឱ្យ​ពន្លឿង​សកម្មភាព​សាងសង់​ផ្សារ​គំរូ​នៅ​តំបន់​ព្រំដែន​សម្រាប់​នាំចេញ​ទំនិញ​ពី​កម្ពុជា​ចំនួន ២បន្ថែម​ទៀត​ ក្រោម​ការ​ចំណាយ​ថវិកា​របស់​ជាតិ​ទាំងស្រុង​។ ផ្សារ​គំរូ​នៅ​តំបន់​ព្រំដែន​ចំនួន២​ ដែល​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​បង្កើន​ល្បឿន​ក្នុង​ការសាងសង់​ខាងលើ​នេះ​ ស្ថិតនៅ​ក្នុង​ខេត្តស្វាយរៀង​ និង​ខេត្តកំពត​ ដែល​ជា​ការ​ទទួលបន្ទុក​ និង​ទទួលខុសត្រូវ​របស់ក្រ​សួង​ពាណិជ្ជកម្ម​។ មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការណ៍​នូវ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា​-វៀតណាម​ (ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​) លើកដំបូង​នៅ​ព្រំដែន​កម្ពុជា​ និង​វៀតណាម​ ស្ថិត​ក្នុង​ឃុំ​ដារ​ ស្រុក​មេ​ម៉ត់​ ខេត្ត​ត្បូងឃ្មុំ​ កាលពី​ព្រឹក​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៩​ សម្តេច​តេជោ​ ហ៊ុន​…

Read more

ក្រុមហ៊ុន​ KW​ Cambodia​ គ្រោង​ពង្រីក​ការិយាល័យ ១០០កន្លែង​ទូទាំង​ប្រទេស​ ដើម្បី​ឆ្លើយតប​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

ក្រុមហ៊ុន​ KW​ Cambodia​ គ្រោង​ពង្រីក​ការិយាល័យ ១០០កន្លែង​ទូទាំង​ប្រទេស​ ដើម្បី​ឆ្លើយតប​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ដោយ​ ប៊ី​ ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ Keller​ Williams​ ឬ KW​ Cambodia​ គ្រោង​នឹង​បើក​ការិយាល័យ​ភ្នាក់ងារ​របស់​ខ្លួន១០០ទីតាំង​ ដែល​ដែល​នឹង​ប្រមូល​ដោយ​ភ្នាក់ងារ​ជំនាញ​ប្រមាណ៧​,០០០នាក់​ ក្នុងរយៈពេល ១០ឆ្នាំ​ខាងមុខ​ ដើម្បី​ឆ្លើយតប​នឹង​ភាព​រីកចម្រើន​ នៃ​វិស័យ​អចលនទ្រព្យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​ KW​ Cambodia​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី២៣​ ខែធ្នូ​កន្លងមក​ថា​ គោលដៅ​របស់​ក្រុមហ៊ុន​ KW​ Cambodia​ នឹង​ប្រមូល​ផ្តុំ​ភ្នាក់ងារ​អចលនទ្រព្យ​ និង​បើក​ការិយាល័យ​ជាច្រើន​កន្លែង​ ដើម្បី​ឆ្លើយតប​នឹង​ការ​រីក​លូតលាស់​នៃ​អចលនទ្រព្យ​។ លោក​ឧកញ៉ា​បាន​ថ្លែង​ថា​ “ចក្ខុវិស័យ​របស់​យើង​ គឺ​ក្នុងរយៈពេល១យើង​នឹង​បើក​…

Read more

អ្នកជំនាញ​លើកទឹកចិត្ត​ឱ្យ​អ្នក​វិនិយោគ​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​ជាយក្រុង​

អ្នកជំនាញ​លើកទឹកចិត្ត​ឱ្យ​អ្នក​វិនិយោគ​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​ជាយក្រុង​ ដោយៈ​ រ៉ា​ណេត​ ភ្នំ​ពេញៈ​ អ្នកជំនាញ​ និង​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​ពី​គុណសម្បត្តិ​ជាច្រើន​ រួម​ជាមួយនឹង​ការ​លើកទឹកចិត្ត​ដល់​បណ្តា​អ្នក​វិនិយោគ​នានា​ គម្បី​ចាប់អារម្មណ៍​ និង​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ជាយក្រុង​ឱ្យ​កាន់តែ​ច្រើន​ ខណៈ​ដែល​ឱកាស​នៃ​ការ​ទទួល​បាន​ចំណេញ​នៅ​មាន​អត្រា​ខ្ពស់​។ បច្ចុប្បន្ន​នេះ​ មិនថា​ចំពោះតែ​គម្រោង​អភិវឌ្ឍ​បុរី​លំនៅឋាន​សមរម្យ​ លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ ឬក្រោម​មធ្យម​នោះ​ទេ​ គឺ​កម​ពុង​តែ​បង្ហាញ​វត្តមាន​ រួម​ជាមួយ​សកម្មភាព​ពន្លឿន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​នៅ​តាម​តំបន់​ជាយក្រុង​ ដោយសារតែ​ពួកគេ​បាន​សម្លឹងឃើញ​យ៉ាង​ច្បាស់​ពី​ឱកាស​ដែល​អាច​ទទួល​បាន​ចំណេញ​ខ្ពស់​។ អ្នកវិភាគ​សេដ្ឋកិច្ច​ និង​ជា​អ្នក​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ លោក​ ង៉ែត​ ជូ​ បាន​លើកឡើង​ថា​ ការ​វិនិយោគ​នៅ​តាម​តំបន់​ជាយក្រុង​ គឺ​មានគុណ​សម្បត្តិ​ច្រើនជាង​គុណវិបត្តិ​ “ចំណេញ​ ចំណាយពេល​តិច​ និង​អាចប​ង្កើត​ចំណូល​អកម្ម​បាន​”។ លោក​ង៉ែត​ ជូ​បាន​ពន្យល់​ថា​គុណ​សម្បត្តិ​ធំៗ​ចំនួន៣​ ដែល​ទទួល​បាន​ពី​ការ​វិនិយោគ​ និង​អភិវឌ្ឍ​នៅ​តាម​តំបន់​ជាយក្រុង​ រួមមាន​ដូចជា​ ទី១​ ដឹង​តែ​ចំ​ណេ​ញៈ​ មិន​ខាត​ប្រសិនបើ​អ្នកមាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់​…

Read more