All Posts in Category

News

ក្រសួង​បដិសេធ​ជុំវិញ​ព័ត៌មាន​ផ្អាក​ដំណើរការ​គម្រោង​ស្ថាបនា​កំណាត់ផ្លូវ​ជាតិ​លេខ៥​

ក្រសួង​បដិសេធ​ជុំវិញ​ព័ត៌មាន​ផ្អាក​ដំណើរការ​គម្រោង​ស្ថាបនា​កំណាត់ផ្លូវ​ជាតិ​លេខ៥​ ដោយ ៖ នៅ ស៊ីវុត្ថា ភ្នំពេញ ៖ ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ប្រកាស​បដិសេធ​ចំពោះ​ការបំផ្លើស​ព័ត៌មាន​ជុំវិញ​ថា​ ក្រសួង​បាន​ផ្អាក​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ៥​ (ព្រែក​ក្តាម​-ធ្លា​ម្អម​)។ នៅក្នុង​សេចក្តី​បំភ្លឺ​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​បាន​បញ្ជាក់​ថា​ គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ៥​ (ព្រែក​ក្តាម​-ធ្លា​ម្អម​) ដំណើរការ​ធម្មតា​ស្របតាម​ផែនការ​ដែល​បាន​គ្រោងទុក​។ សេចក្តី​បំភ្លឺ​ដដែល​បន្ត​ថា​ ក្រសួង​សូម​ធ្វើការ​ឆ្លើយ​បំភ្លឺ​ករណី​ ការ​លើកឡើង​ពីសំណាក់​មតិ​មួយចំនួន​ ចំពោះ​គម្រោង​ស្ថាបនា​កំណាត់ផ្លូវ​ជាតិ​លេខ៥​ ភាគ​ខាងត្បូង​ចាប់ពី​ព្រែក​ក្តាម​ (ខេត្តកណ្តាល​) ទៅដល់​ធ្លា​ម្អម​ (ខេត្តពោធិ៍សាត់​) បាន​ផ្អាក​ដំណើរការ​ការអនុវត្ត​ការងារ​របស់​ខ្លួន​។ បច្ចុប្បន្ន​ ក្រុមការងារ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ និង​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ​ដោយ​មិន​គិត​ថ្ងៃឈប់​សំរាក​ក្នុង​ការស្ថាបនា​ផ្លូវជាតិ​លេខ៥​ ភាគ​ខាងត្បូង​នេះ​។ លើស​ពីនេះ​ទៅទៀត​ការសាងសង់​ក៏បាន​អនុវត្ត​តាម​ស្តង់​ដា​គុណភាព​ សុវត្ថិភាព​ និង​បច្ចេកទេស​សាងសង់​ក្រោម​ការ​ចុះ​ពិនិត្យ​…

Read more

ដំណឹងល្អ​ ៖ ចំណាយ​ត្រឹម១៨ដុល្លារ​ក្នុង១ថ្ងៃ​លោក​ អ្នក​ក៏អាច​ក្លាយជា​ម្ចាស់​លំនៅ​ដ្ឋាន​នៅក្នុង​បុរី​ដ៏​ទំនើប​ L Village​ Residence​

ដំណឹងល្អ​ ៖ ចំណាយ​ត្រឹម១៨ដុល្លារ​ក្នុង១ថ្ងៃ​លោក​ អ្នក​ក៏អាច​ក្លាយជា​ម្ចាស់​លំនៅ​ដ្ឋាន​នៅក្នុង​បុរី​ដ៏​ទំនើប​ L Village​ Residence​ ដោយៈ រ៉ាណេត កណ្តាលៈ ជា​ឱកាស​កាន់តែ​ពិសេស​ និង​អស្ចារ្យ​ សម្រាប់​អ្នក​ដែល​មិន​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទិញ​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ទាន់សម័យ​សម្រាប់​ស្នាក់នៅ​ជា​កម្មសិទ្ធិ​ ពេលនេះ​ បុរី​ L Village​ Residence​ បាន​ផ្តល់​ជម្រើស​ដ៏​ប្រសើរ​បំផុត​ ដោយ​គ្រាន់តែ​ចំណាយ​ត្រឹម១៨ដុល្លារ​ក្នុង​មួយថ្ងៃ​លើ​ការ​បង់​រំលស់​ លោក​ អ្នក​ក៏អាច​ក្លាយជា​ម្ចាស់​លំនៅ​ដ្ឋាន​ដ៏​ប្រណីតភាព​បាន​ដែរ​។ តំណាង​ផ្នែក​លក់​នៃ​គម្រោង​បុរី​ L Village​ Residence​ បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៥​ វិច្ឆិកា​នេះ​ថា​ ជា​ការ​អបអរសាទរ​នៅក្នុង​ឱកាស​នៃ​ពិធី​បុក​គ្រឹះ​សាងសង់​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ប្រណីតភាព​នៅក្នុង​គម្រោង​បុរី​ L Village​ Residence​ នៅ​ព្រឹក​ថ្ងៃទី២៥ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ ក្រុមហ៊ុន​បាន​ផ្តល់​ជូន​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​ ដែល​ប្រាថ្នា​ចង់បាន​លំនៅ​ដ្ឋាន​ស្នាក់នៅ​កម្មសិទ្ធិ​…

Read more

A 69-storey condominium starts construction in Phnom Penh

A 69-storey condominium starts construction in Phnom Penh Chinese construction company, Morgan Ford, has invested US$ 600 million to build a 69-storey skyscraper along the Mekong River, in the central of Phnom Penh. The 69-story condominium building,…

Read more

ផ្តល់​ជូន​កាន់តែ​ពិសេស​ពី​គម្រោង​លំនៅ​ដ្ឋាន​បែប​វីឡា​ប្រណីត​ Cam​ Home​ ជាប់​ផ្លូវជាតិ​លេខ៣​ បង់​រំលស់​ ១៥ខែ​ គ្មាន​ការប្រាក់​

ផ្តល់​ជូន​កាន់តែ​ពិសេស​ពី​គម្រោង​លំនៅ​ដ្ឋាន​បែប​វីឡា​ប្រណីត​ Cam​ Home​ ជាប់​ផ្លូវជាតិ​លេខ៣​ បង់​រំលស់​ ១៥ខែ​ គ្មាន​ការប្រាក់​ ដោយ ៖ រ៉ាណេត  ភ្នំពេញ ៖ គម្រោង​លំនៅ​ដ្ឋាន​បែប​វីឡា​ដ៏​ប្រណីត​ និង​ទាន់សម័យ​ ស៊ីវិល័យ​ Cam​ Home​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​សួន​ឧស្សាហកម្ម​ពិសេស​ ប្រមូល​ផ្តុំ​ទៅ​ដោយ​បណ្តា​រោងចក្រ​ សហគ្រាស​ចំរុះ​ជាច្រើន​នៅ​ជាប់​ផ្លូវជាតិ​លេខ៣​ នឹង​ស្វាគមន៍​អតិថិជន​ចាប់ពី​ដើមខែ​ធ្នូ​ ឆ្នាំ២០១៩​ ខាង​មុ​ខឆាប់​ៗនេះ​ហើយ​។ ស្ថិតនៅ​ក្នុង​ទីតាំង​ដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ ជា​បណ្តុំ​នៃ​ទីប្រជុំជន​ ងាយស្រួល​ក្នុង​ការរស់នៅ​ និង​ប្រកប​អាជីវកម្ម​ចម្រុះ​នៃ​តំបន់​សួន​ឧស្សាហកម្ម​ពិសេស​ MJ​ Park​ (ខេម​ អឹម​ ជេ​ អ៊ី​នដា​សស្ទ្រៀល​ ផាក​) ដែល​មាន​ប្រជាពលរដ្ឋ​ និង​កម្លាំង​កម្មករ​បម្រើការ​ងារ​ជាច្រើន​ម៉ឺន​នាក់​នោះ​ គម្រោង​លំនៅ​ដ្ឋាន​បែប​វីឡា​ Cam​…

Read more

អ្នកនាំពាក្យ ៖ ផ្លូវជាតិលេខ ២ អាចនឹងចាប់ផ្តើមស្ថាបនានៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

អ្នកនាំពាក្យ ៖ ផ្លូវជាតិលេខ ២ អាចនឹងចាប់ផ្តើមស្ថាបនានៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ដោយ ៖ វុត្ថា ភ្នំពេញ ៖ ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតាមផ្លូវជាតិលេខ២ ដែលទទួលរងនូវការខូចខាត និងពិបាកធ្វើដំណើរ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់សារជាថ្មីថា ផ្លូវជាតិលេខ ២ អាចនឹងត្រូវបើកការដ្ឋានស្ថាបនានៅចុងឆ្នាំ ឬដើមឆ្នាំក្រោយនេះ ខណៈមន្ត្រីនៃអន្តរក្រសួង សហការជាមួយក្រុមហ៊ុន បាននឹងកំពុងពន្លឿនការចុះដោះស្រាយផលប៉ះពាល់។ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia កាលពីចុងសប្តាហ៍កន្លងទៅនេះថា ក្រុមការងាររបស់អន្តរក្រសួងបាន នឹងកំពុងពន្លឿនធ្វើកិច្ចការនេះ ដើម្បីបើកការដ្ឋានឱ្យបានឆាប់ ដោយបានចុះទៅប្រមូលទិន្ន័យដល់មូលដ្ឋាន…

Read more