All Posts in Category

News

ផ្លូវជាតិ​លេខ៥​ ពី​សិរីសោភ័ណ​ ​ប៉ោយប៉ែត​ នឹង​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ឡើងវិញ​នៅ​ថ្ងៃស្អែក​នេះ​

ផ្លូវជាតិ​លេខ៥​ ពី​សិរីសោភ័ណ​ ​ប៉ោយប៉ែត​ នឹង​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ឡើងវិញ​នៅ​ថ្ងៃស្អែក​នេះ​ ដោយ ​វុត្ថា​ បន្ទាយ​មាន​ជ័យៈ​ ផ្លូវជាតិ​លេខ៥​ ពី​សិរីសោភ័ណ​ – ប៉ោយប៉ែត​នឹង​អនុញ្ញាត​អោយ​ រថយន្ត​ធុន​ធំ​ ធ្វើ​ចរាចរណ៍​ ថ្ងៃទី១​ តុលា​ ២០១៩​ នេះ​វិញ​ជា​ធម្មតា​ក្រោយ​រង​ជំនន់​ទឹក​ បាក់​ទំនប់​ អាង​អូរ​ខៃដន​។ យោង​តាម​សេចក្តី​ជូនដំណឹង​របស់​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ខេត្ត​បន្ទាយមានជ័យ​ចេញផ្សាយ​នៅ​ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ​ ២០១៩នេះ​ ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃទី​ ២៩​ កញ្ញា​ ២០១៩​ នេះ​ទឹកជំនន់​បាន​ស្រក​ ទឹក​មិន​ហូរ​លើ​ផ្លូវ​ទៀត​ទេ​។ កំណាត់ផ្លូវ​នេះ​ មិន​មានការ​ខូចខាត​ផ្លូវ​ ជា​សំបុក​មាន់​លើ​ទ្រូងផ្លូវ​ទេ​គ្រាន់តែ​ទឹកហូរ​ច្រោះ​ និង​បាក់​ចិញ្ចើម​ផ្លូវ​ប្រវែង​ 400m​…

Read more

ខ័ណ្ឌ​ចំនួន​ពីរ​នៃ​ក្រុងភ្នំពេញ​កំពុង​មានការ​រីកចម្រើន​លឿន​ដោយសារ​កត្តា​មួយចំនួន​

ខ័ណ្ឌ​ចំនួន​ពីរ​នៃ​ក្រុងភ្នំពេញ​កំពុង​មានការ​រីកចម្រើន​លឿន​ដោយសារ​កត្តា​មួយចំនួន​ ​ដោយរតនៈ ភ្នំពេញ:​ ខ័ណ្ឌចំនួនពីរនៃតំបន់ភាគពាយ័ព្យ ទីក្រុងភ្នំពេញបាននិងកំពុងបង្ហាញសក្តានុពល ពីដីវាលស្រែ និងដីទំនាប ប្រែក្លាយជាតំបន់លំនៅដ្ឋាននិងពាណិជ្ជកម្មយ៉ាងរសរវើក។ ទំនោរនៃការអភិវឌ្ឍនេះ បានធ្វើឲ្យតំបន់ដែលស្ថិតក្នុងខ័ណ្ឌសែនសុខ និងខ័ណ្ឌឬស្សីកែវ កំពុងមានសភាពរសរវើក និងសក្តានុពលពាណិជ្ជកម្មស្ទើរមិនគួរឲ្យជឿ ជាក់ស្តែងផ្សារទំនើប អ៊ីអន ២ និងផ្សារម៉ាក្រូ ក៏បានបង្ហាញវត្តមាននាតំបន់ពាយព្យនេះដែរ ដែលបង្ហាញអោយឃើញថា តំបន់នេះផ្ទាល់ពិតជា បានស្រូបទាញនិងមានឥទ្ធិពល សម្រាប់ការធ្វើពាណិជ្ជកម្ម វាជាអំណោយផល ទៅដល់គម្រោងអភិវឌ្ឍអចលនទ្រព្យផ្សេងៗ នាតំបន់នោះផងដែរ។ ​ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងអភិវឌ្ឍអចលនទ្រព្យជាច្រើន បានមកបោះទុនវិនិយោគក្នុងតំបន់នេះ។ សម្រាប់គម្រោង ដែលនៅជិតតំបន់សក្តានុពល ជាមួយតម្លៃសមរម្យ និងគួរអោយចង់រស់នៅ ដែលស្របជាមួយបរិយាកាសស្រស់ស្រាយបែបធម្មជាតិពណ៌បៃតង ក៏មិនសូវមានច្រើនដែរ ប៉ុន្តែមានគម្រោងដ៏លេចធ្លោមួយ ដែលមានចំងាយត្រឹមតែ៥នាទី មិនឆ្ងាយប៉ុន្មានពីតំបន់ពាណិជ្ជកម្មខាងលើ…

Read more

តើ​គួរ​ជួលផ្ទះ​គេ​សិន​ ហើយ​ទុក​លុយ​សម្រាប់​វិនិយោគ​ឬទេ​?

តើ​គួរ​ជួលផ្ទះ​គេ​សិន​ ហើយ​ទុក​លុយ​សម្រាប់​វិនិយោគ​ឬទេ​? ​ដោយគង់ សូរិយា ​ភ្នំពេញ: ស្របពេលមានការចាប់អារម្មណ៍ និងវិនិយោគកាន់តែច្រើនលើវិស័យអច​លនទ្រព្យ ការមានជម្រើសដ៏ឆ្លាតវៃមួយ អាចធ្វើឲ្យយើងក្លាយជាអ្នកមានបាន នាពេលអនាគត ហេតុនេះអ្នកជំនាញថា គួរជួលផ្ទះគេរស់នៅសិន ដើម្បីទុកលុយវិនិយោគ។ ​អ្នកជំនាញអចលនទ្រព្យលោកម៉ឹង លាងហ៊បានប្រាប់propertyarea.asiaកាលពីពេលថ្មីៗនេះថា ការជួល​ផ្ទះគេជារឿងល្អ នៅពេលដែលយើងមិនទាន់មានលទ្ឋភាពទិញផ្ទះដោយលុយខ្លួន​ឯងទាំ​ងស្រុង។ ឧទាហរណ៍ បើប្តីនិងប្រពន្ឋរកបានចំណូល៥០០ដុល្លារក្នុងមួយខែដូចគ្នា យើងដក៥០០ដុល្លារមកប្រើប្រាស់ ដោយយក១០០ដុល្លា​រជួលផ្ទះ និងសល់ពីនោះទុកសម្រាប់​ប្រើប្រាស់ប្រចាំថ្ងៃ។ ដូច្នេះយើងអាចខ្ចីឥណទានពីធនាគារយកមកទិញដី ហើយយកលុយដែលសល់លុយ៥០០ដុល្លារទៀត សម្រាប់បង់  ឲ្យធនាគារ។ បន្ទាប់ពីទិញដីបានហើយ យើងអាចដាក់ដីយើងសម្រាប់ជួល ឬធ្វើអ្វីមួយ។ ​បន្ទាប់ពីបីទៅបួនឆ្នាំ ក្រោយពីយើងបង់លុយធនាគារចប់ហើយ គឺយើងបានដីនោះជាទ្រព្យរបស់យើង។ បន្ទាប់មកយើងខ្ចីលុយពីធនាគារម្តងទៀត យកលុយទៅវិនិយោគលើដីនោះដោយធ្វើផ្ទះជួល ហើយអ្នកមកជួលផ្ទះយើង គឺជាអ្នករកចំណូលបង់ឲ្យយើង​ប្រចាំខែ ដែលអាចបង់បាន៨០ទៅ១០០ភាគរយ នៃលុយដែលយើងត្រូវបង់ធនាគារ។…

Read more

ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ស្រុក​ស្ទឹងត្រង់​ ក្រូចឆ្មារ​អាច​បញ្ចប់​ការសាងសង់​ មុន​កាលកំណត់​

ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ស្រុក​ស្ទឹងត្រង់​ ក្រូចឆ្មារ​អាច​បញ្ចប់​ការសាងសង់​ មុន​កាលកំណត់​ ដោយៈ រ៉ាណេត ត្បូងឃ្មុំៈ ការសាងសង់ស្ពានមិត្តភាព កម្ពុជា -ចិន ឆ្លងកាត់ដងទន្លេមេគង្គ តភ្ជាប់ពីស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អាចនឹងត្រូវបញ្ចប់មុនកាលកំណត់នៅត្រឹមចុងឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ។ ការសាងសង់ស្ពានមិត្តភាពកម្ពុជា ចិន រហូតមកដល់ពេលបច្ចុប្បន្ននេះ បានសម្រេ​ចច្រើនជាង៦០ភាគរយហើយ ពោលគឺបានសាងសង់សសរធំៗ និងធ្វើការតភ្ជាប់តួស្ពានជិតរួចរាល់ហើយ ដែលនៅសល់តែ២-៣ប្រឡោះនៅកណ្តាលទន្លេ សម្រាប់អនុញ្ញាតដល់ផ្លូវនាវាចរណ៍ និងបង្កាន់ដៃស្ពានតែប៉ុណ្ណោះ។ តាមសភាពជាក់ស្ដែងនៃការសាងសង់នេះ ត្រូវបានកម្មករជំនាញ នៅក្នុងគម្រោងសាងសង់ស្ពាននេះបញ្ជាក់ប្រាប់ថា អាចនឹងបញ្ចប់មុនកាលកំណត់នៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ។ ស្ពានមិត្តភាពកម្ពុជា -ចិន ឆ្លងកាត់ដងទន្លេមេគង្គ តភ្ជាប់រវាងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មួយនេះ…

Read more